Monday, December 19, 2011
មនុស្សចំនួន ១ពាន់លាននាក់ នៅលើពិភពលោកកំពុងធ្វើចំណាកស្រុក
8:24 AM
piopet
No comments
ទិវាចំណាកស្រុកអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅថាយូអេន (UN) នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែក និងលើកកម្ពស់សិទ្ធិពលករចំណាកស្រុក។
ក្រុមការងារកម្ពុជាទទួលបន្ទុកពលករចំណាកស្រុកអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៧ ខែធ្នូ ស្ដីអំពីទិវាចំណាកស្រុកអន្តរជាតិ។ សេចក្ដីថ្លែងការណ៍នេះឲ្យដឹងថារបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ អាយអូអ៊ឹម (IOM) បានប៉ាន់ស្មានថា ប្រជាជនចំនួន១ពាន់លាននាក់ ដែលស្មើនឹង១/៧ នៃប្រជាជនក្នុងពិភពលោក កំពុងធ្វើចំណាកស្រុកនៅឆ្នាំនេះ។
នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ មានប្រសាសន៍ថា ខណៈពេលប្រារព្ធទិវាចំណាកស្រុកអន្តរជាតិ ក្រុមការងារកម្ពុជាទទួលបន្ទុកពលករចំណាកស្រុកអាស៊ាន (CWG-AMW) សូមជំរុញអោយរដ្ឋាភិបាលកម្ពុជា និងរដ្ឋសមាជិកអាស៊ាន (AMS) លើកកម្ពស់សិទ្ធិពលករចំណាកស្រុកទាំងអស់៕
អត្ថបទពីអាស៊ីសេរី

0 comments:
Post a Comment