រមណីដ្ឋាន និង កន្លែងទេសចរណ៏
*កាសស៊ីណូ គឺជាកន្លែងកំសាន្តមួយដែលធំជាងគេនៅ ប៉ោយប៉ែត ហើយមានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនានិងដើរកំសាន្តមិនថាថ្ងៃណាគឺច្រើនតែម្តង។ * ហាង ហេបភីប៊ឺហ្គឺ * ហាងលក់សំបកកង់ឡាន * ហាងលក់សំភារសំណង់ * ហាងលក់គ្រឿងអេឡិចត្រូនិច * ភោជនីយដ្ឋាន * ហាងជួសជុលម៉ូតូ ឡាន * ជួសជុលសំភារអគ្គីសនី * សណ្ឋាគារ * ផ្ទះសំណាក់ * កន្លែងលាងរថយន្ត * ហាងលក់ម៉ូតូ
ផ្លូវ
ចំនែកឯការកសាងផ្លូវកុំពុងតែអភីវឌ្ឍន៏បន្ថែមទៀត លើសពីនេះការធ្វើដំនើរលឿនរហស័ជាងមុន ការនាំផលិផលចេញពីប្រទេសថៃ មានច្រើនលើសលុប ជាងនាំចូល ធ្វើបែបនេះការឆ្លងដែនក៏កាន់តែច្រើនដែរ ធ្វើអោយបត់ល្មើសជាច្រើនបន្តកើតឡើងជាលំដាប់ ជាក់ស្តែងការជួញគ្រឿងញៀន ពេស្យាចារ ឆក់ប្លន់ និងល្បែងស៊ីសងផ្សេងៗទៀត។បញ្ហា
ការចំណាកស្រុកពីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា មកកាន់ក្រុងប៉ោយប៉ែត នេះក៏កាន់តែ ច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ។ វិស័យអប់រំមានការរីកចំរើនយ៉ាងសន្សឹមៗ រីឯក្មេង អណាថា ប្រមូលផ្តុំនៅតាម ច្រកទ្វារអន្តរជាតិភាគច្រើនកុមារទាំងអសមិនបានចូលរៀន និងទទួនៅចំនេះដឹងផ្សេងៗទេ។ ពួកគេអូសរទេះដឹកទំនិញឆ្លងដែន និងដើរបាំងឆ័ត្រឲ ជនបរទេស លើសពីនេះពួកគេទទួលនៅការរំលោភបំពាន ខាងផ្លូវកាយ និង អារម្មណ៏។ ការទិញសំបុត្រការឆ្លងដែនពីព្រំដែនកម្ពុជា និង ថៃ មានតំលៃ១០០០រៀលក្នុងមួយនាក់។ ការឆ្លងដែនទៅធ្វើការនៅទីក្រុងបាងកក ដោយតាមេខ្យល់ ជនឆ្លងដែនមួយចំនួនបានត្រូវ មេខ្យល់បោកប្រាស់ នៅថវិកា កំលាំងកាយ និងអ្វីៗផ្សេងៗទៀត។ការអូសទាញប្រជាជននៅតាម ទីជនបទអោយទៅធ្វើការនៅក្រៅប្រទេស ដោយតាមពួកមេខ្យល់កុហកថា នៅទីនោះមានការងារស្រួល និងទទួលបានប្រាក់ខែច្រើន។ ការនាំក្មេងឆ្លងដែនទៅសុំទាននៅក្រៅប្រទេសមានច្រើន មានក្មេងខ្លះគេយកទៅ ចាក់ថ្នាំអោយវង់វេងស្មារតី និងស្វិតដៃស្វិតជើង និយាយទៅ គឺ ពិការតែម្តងដើម្បីសុំលុយអោយពួកបានច្រើន។ មានក្មេងខ្លះបានគេបង់ខំអោយយក របស់ខុសច្បាប់យកទៅអោយឈ្មួញ និងខ្លះទៀតបង់ខំអោយក្មេងធ្វើអ្វីដែលពួកគេមិនចង់ធ្វើ។ ស្ទើរគ្រប់ទីកន្លែងជាពិសេសនៅក្នុងទីក្រុងភ្នំពេញ និង ក្រុងប៉ោយប៉ែត យើងសង្កេតឃើញនៅតែមានក្មេងអនាថា ក្មេងរើសសំរាម និងក្មេងសុំទានជាច្រើន។ នៅក្នុងឆ្នាំ២០០១ អង្គការសហប្រជាជាតិបានធ្វើការវាយតំលៃថា នៅលើពិ ភពលោកចំនួនក្មេងតាមចិញ្ចើមថ្នល់ដែលមានអាយុពី៣-១៨ឆ្នាំមានការកើន ឡើងជារៀងរាល់ថ្ងៃ។មានភាពច្របូកច្របល់ដែលបានបន្សល់ទុកជាកេរ្តិ៍ តំណែលនៃបញ្ហាសង្គមជា ច្រើន ដោយបូកបញ្ចូលនូវចំនួនក្មេងដែលរស់នៅ និងធ្វើការនៅតាមផ្លូវដ៏ច្រើនលើសលប់ផងដែរ។ តាមរ
បាយការ ណ៍ដែលបានដកស្រង់ទិន្នន័យពីអង្គការសង្គ្រោះកុមារបានឲ្យដឹងថា មានក្មេងប្រមាណជា១០,០០០នាក់ ដែលកំពុងធ្វើការនៅតាមផ្លូវ ហើយមាន១០០០នាក់កំពុងរស់នៅតាមផ្លូវនៅក្នុងទីក្រុងភ្នំពេញ។ ភាពក្រីក្រជាតួ នាទីដ៏ធំមួយដែលនាំឲ្យក្មេងៗផ្លាស់ប្តូរជីវិតរបស់គេរស់នៅតាមផ្លូវ ប៉ុន្តែក៏មានកត្តារួមផ្សំផ្សេងៗទៀតដូចជា អំពើហឹង្សាក្នុងគ្រួសារ ម្តាយឫឪពុក ឫទាំងម្តាយឪពុកបានបាត់បង់ជិវិតដោយសារមេរោគអេដស៍ជាដើម។ មូលដ្ឋានសំខាន់ដើម្បីឲ្យមានជីវិតរស់នៅបាន កុមារទាំងនោះពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំធ្វើការទៅតាមសកម្ម ភាពផ្សេងៗពីគ្នាដូចជា ធ្វើជាពេស្យាចារ ចោរកំប៉ិកកំប៉ុក អ្នកសុំទាន អ្នកលាងឡាន អ្នកលក់សៀវភៅ លក់ផ្កា និងកាសែតជាដើម។ពួកគេមិនអាចទៅសាលាបានទេដោយសារតែថ្លៃបង់សាលា មានតំល ខ្ពស់ពេក ហើយពួកគេជារឿយៗពឹង ផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេទោះបីជាមានចំនួនតិចតួចស្តួចស្តើង ក៏ដោយ។
0 comments:
Post a Comment