Monday, January 23, 2012
សិក្សាបច្ចេកទេសធ្វើ អត្តសញ្ញណប័ណ្ណថ្មីតាមប្រព័ន្ធកុំព្យូទ័រខេត្តបាត់ដំបង -ខេត្តប៉ៃលិន
2:30 AM
piopet
No comments
មន្រ្តីនគរបាល ជំនាញស្ថិតិ និងអត្ត សញ្ញាណប័ណ្ណខេត្តបាត់ដំបង និងខេត្តប៉ៃលិន ទទួលវគ្គបណ្តុះបណ្តាល ពីបច្ចេកទេសដំឡើងប្រព័ន្ធកុំព្យូទ័រ បញ្ចូលទិន្នន័យធ្វើ អត្តសញ្ញណប័ណ្ណគម្រូថ្មី ដល់ប្រជាពលរដ្ឋ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ មានរយៈពេល ៣ថ្ងៃនៅអគារប្រជុំស្នងការនគរបាលខេត្ត ក្រោមអធិបតីភាពលោក ស ថេត ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការរង, នាយការិយាល័យ ទាំងអស់, មន្រ្តីការិយាល័យជំនាញទាំង២ខេត្ត និងមន្រ្តីជំនាញមកពីអធិការដ្ឋាន នគរបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង។
លោកវរសេនីយ៌ទោ ង៉ែត លៀង នាយការិយាល័យស្ថិតិ និងអត្តសញ្ញណប័ណ្ណ នៃស្នងការនគរបាល ខេត្តបាត់ដំបង បានថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបណ្តុះបណ្តាល ជំនាញបច្ចេកទេសកុំព្យូទ័រ ដល់មន្រ្តីនគរបាលស្ថិតិ លើការងារផ្តល់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលមានសិក្ខាកាមចូលរួម មកពីអធិការដ្ឋាននគរបាលក្រុង-ស្រុក និងមន្រ្តីរបស់ការិយាល័យ ជំនាញទាំង២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តប៉ៃលិនសរុបចំនួន៦៥រូប ក្នុងនោះមានស្រី៤រូប។
លោកវរសេនីយ៌ទោ ង៉ែត លៀង បន្តទៀតថា វគ្គសិក្សានេះធ្វើឡើងមានគោលបំណង ផ្តល់សមត្ថភាពជំនាញលើកកម្ពស់ មនសិកាវិជ្ជាជីវៈក្នុងតួនាទី របស់ខ្លួន ជាមន្រ្តីនគរបាលជាតិ។ វគ្គសិក្សានេះត្រូវបានបំពាក់បំប៉នលើមុខជំនាញ រួមមាន ១. របៀបដំឡើងកុំព្យូទ័រ ២. របៀបបញ្ចូលទិន្នន័យ ៣. បច្ចេកទេសកុំព្យូទ័រ ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលឲ្យកាន់ តែល្អប្រសើរឡើង ដោយមានគ្រូជំនាញអញ្ជើញមកពី នាយកដ្ឋាននគរបាលស្ថិតិ លិខិតឆ្លងដែន។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ហើយនៅក្នុងនោះក៏មានការពន្យល់ពី ការប្រើប្រាស់សម្ភារៈ និងឧបករណ៌បច្ចេកទេស ជាក់ស្តែងដល់សិក្ខាកាមផងដែរ។
លោកឧត្តមសេនីយ៌ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ជំនួសមុខឲ្យមន្រ្តីនគរបាលទាំងអស់ បានថ្លែងស្វាគមន៌ និងថ្លែងអំណរគុណ ដល់គ្រូឧទ្ទេសនាម ដែលបានបានលះបង់ពេលវេលា មកបង្ហាត់បង្ហាញដល់មន្រ្តីនគរបាល ជំនាញក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោកឧត្តមសេនីយ៌ត្រី ស ថេត បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលមកទទួល វគ្គបំពាក់បំប៉ននេះ សូមឲ្យយកចិត្តទុកដាក់ក្រេបយកចំណេះដឹងនេះ ឲ្យបានចេះគ្រប់ៗគ្នា ព្រោះឧបករណ៌នេះ មានភាពទំនើបជាងមុន បើសិក្ខាកាមណាមិនយល់សូមសួរគ្រូបង្ហាត់ រាល់ចម្ងល់ ដែលមិនច្បាស់ និងដើម្បីយកទៅប្រើប្រាស់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ចំណែកការិយាល័យជំនាញ ត្រូវតែអញ្ជើញមន្រ្តីនគរបាលប៉ុស្តិ៍ គ្រប់ស្រុក មករៀនសូត្រនៅការិយាល័យជំនាញ ឲ្យបានរៀងរាល់ខែ ផងដែរ៕
ពត័មានដើមអំពិ្ពល

0 comments:
Post a Comment