Tuesday, February 21, 2012
ផ្លែប៉ោម បំប៉នដល់បេះដូង
10:29 PM
piopet
No comments
អ្នកស្រាវជ្រាវប្រទេសអូស្ត្រាលី បានឲ្យដឹងថា ការបរិភោគផ្លែប៉ោមអាចជួយឲ្យឃ្លាតឆ្ងាយពីជំងឺបេះដូង និងជំងឺសរសៃឈាម ។ និស្សិតថ្នាក់បណ្ឌិត ឯកទេសភេសជ្ជវិទ្យា នៃសកលវិទ្យាល័យ វេស្ទើន អូស្ត្រាលី (University of Western Avstrafia) បានសិក្សាគុណសម្បត្តិរបស់ផ្លែប៉ោម ក្នុងការបង្កើតនីទ្រិក អុកស៊ីដ (Nitric Oxide) និងការធ្វើការរបស់ភ្នាសកោសិកា ដែលប៉ះពាល់ដល់សុខភាពរបស់បេះដូង និងសរសៃឈាម បានរកឃើញថា សារធាតុហ្វ្លាវ៉ូណូអ៊ីដ ឬហ្វ្លាវ៉ូណយដ៍ (Flavonoid) ដែលមាននៅនឹងសំបកផ្លែប៉ោម នឹងធូរស្រាលធ្វើឲ្យសរសៃឈាមរីកមាឌ និងចរន្តឈាមរត់ ដំណើរការបានស្រួល ។ លទ្ធផលនៃការសិក្សា ឆ្លុះបញ្ចាំងឲ្យឃើញថា ផ្លែប៉ោមដែលសម្បូរដោយសារធាតុហ្វ្លាវ៉ូណូអ៊ីដ ជួយក្នុងការបង្កើតនីទ្រិក អុកស៊ីដ និងការធ្វើការរបស់ភ្នាសកោសិកា ដែលបំប៉នសុខភាពបេះដូង និងសរសៃឈាម ៕
0 comments:
Post a Comment