Tuesday, March 6, 2012
ឈូក បណ្ឌិតបន្តលាក់ខ្លួនខណៈតុលាការចេញដីកាកោះ
7:03 AM
piopet
No comments
ស្វាយរៀងៈ សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកោះហៅលោកឈូក បណ្ឌិត អភិបាលក្រុងបាវិតឲ្យចូលទៅបំភ្លឺ ពាក់ព័ន្ធនឹងករណីសង្ស័យ បាញ់ប្រហារទៅលើកម្មកររោងចក្រ កៅវ៉េ ៣ នាក់ឲ្យរងរបួសធ្ងន់ ក្នុងពេលតវ៉ាមួយកាលពីថ្ងៃទី ២០ កុម្ភៈ ខណៈជនរងគ្រោះកំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន នៅពេលជនសង្ស័យ មិនត្រូវបានចាប់ខ្លួន។
នៅពេលនេះ សមត្ថកិច្ច មិនទាន់ដឹងថា លោកឈូក បណ្ឌិត កំពុងស្នាក់នៅទីណាឡើយ ប៉ុន្តែមន្ត្រីនគរបាលម្នាក់ បានអះអាងថា លោកឈូក បណ្ឌិតកំពុងស្នាក់នៅភូមិគ្រឹះរបស់ឧបនាយករដ្ឋមន្ត្រីមួយរូប នៅភ្នំពេញ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានថ្លែងថា លោកបានចេញដីកាកោះហៅទៅកាន់លោក ឈូក បណ្ឌិត ឲ្យមកបំភ្លឺនៅសាលាដំបូងខេត្ត នាថ្ងៃទី១៦ ខែមីនា ពាក់ព័ន្ធនឹងការសង្ស័យផ្ទុះអាវុធទៅលើកម្មកររោងចក្រ កៅវ៉េ ៣ នាក់ឲ្យរងរបួសជាទម្ងន់ ក្នុងពេលតវ៉ា។ លោកបញ្ជាក់ថា៖«យើងបានអនុវត្តតាមនីតិវិធីតុលាការ យើងត្រូវហៅគាត់ឲ្យចូលមកបំភ្លឺ ពាក់ព័ន្ធ នឹងកំណត់ហេតុនគរបាល យើងមិនអាចជឿបាន ១០០ ភាគរយ លើរបាយការណ៍នគរបាលទេ»។
លោកបានបន្តថា ក្រោយសាកសួរគាត់រួច ព្រះរាជអាជ្ញានឹងចោទប្រកាន់គាត់ ហើយលោកត្រូវចាត់ការករណីនេះ ដោយប្រយ័ត្នប្រយែង។
លោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានថ្លែងកាលពីម្សិលមិញថា លោកពុំទាន់បានទទួលដីកាកោះហៅពីតុលាការនៅឡើយទេ និងថា លោកនឹងបញ្ជាឲ្យមន្ត្រីរបស់លោក យកដីកានោះ ទៅកាន់ផ្ទះលោក ឈូក បណ្ឌិត ភ្លាមៗ ក្រោយពេលទទួលបានវា។ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា លោក ឈូក បណ្ឌិត នៅឯណានោះទេ»។
ប៉ុន្តែមន្ត្រីនគរបាលមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រោយពេលលោក ឈូក បណ្ឌិត បានបាញ់ទៅលើហ្វូងកម្មករហើយ គាត់បានឡើងជិះរថយន្តទៅកាន់ខេត្តកំពង់ចាម ហើយក្រោយមក បន្តមកស្នាក់នៅនៅរាជធានីភ្នំពេញ។ មន្ត្រីរូបនោះបានអះអាងថា៖«នៅពេលនេះលោកឈូក បណ្ឌិត កំពុងស្នាក់នៅ ក្នុងភូមិគ្រឹះរបស់ឧបនាយករដ្ឋមន្ត្រីម្នាក់ នៅភ្នំពេញ វាមិនពិបាករកគាត់ទេ»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា លោកបានផ្ញើកំណត់ហេតុ ទៅព្រះរាជអាជ្ញាខេត្តរួចហើយ ដូច្នេះលោកកំពុងរង់ចាំលទ្ធផលនៃការស្រាវជ្រាវពីតុលាការ។ លោកបានមានប្រសាសន៍ថា៖ «លោក ឈូក បណ្ឌិត ពុំត្រូវបានចាប់ខ្លួនដើម្បីសាកសួរ នៅក្រសួងមហាផ្ទៃ ដូចអង្គការមិនមែនរដ្ឋាភិបាល និងសារព័ត៌មានមួយចំនួន បានរាយការណ៍នោះទេ»។
លោក សុខ សំអឿន នាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា លោកពុំដឹងថា ហេតុអ្វីតុលាការបន្តទុកករណីនេះចោលអស់រយៈពេលជាយូរមកហើយបែប នេះនោះទេ។ លោកបានលើកឡើងថា៖«មូលហេតុដែលតុលាការចេញដីកាកោះឲ្យគាត់ចូល បំភ្លឺ មានន័យថា តុលាការ ពុំមានភស្តុតាងគ្រប់គ្រាន់»។
ជនរងគ្រោះ ប៊ុត ចិន្តា អាយុ ២១ ឆ្នាំ ដែលរងរបួសជាទម្ងន់ដោយសារត្រូវគ្រាប់កាំភ្លើងទម្លុះដើមទ្រូង ដែលទើបចេញពីមន្ទីរពេទ្យទៅដល់ផ្ទះ បានថ្លែងកាលពីម្សិលមិញថា នាងមានការបារម្ភខ្លាំងណាស់ អំពីសុវត្ថិភាពរបស់នាង ព្រោះជនសង្ស័យ ដែលបាញ់នាង នៅពុំទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ នាងបានថ្លែងថា៖«ខ្ញុំមិនហ៊ានចេញពីផ្ទះទេ ព្រោះខ្ញុំខ្លាចពីសុវត្ថិភាពរបស់ខ្ញុំ។ ខ្ញុំចង់អំពាវនាវទៅដល់អាជ្ញាធរឲ្យចាប់ខ្លួនជនសង្ស័យ ដែលបាញ់មកលើខ្ញុំយកមកផ្តន្ទាទោសដាក់ពន្ធនាគារ»។
នាងបានបន្តថា នាងពុំទាន់ច្បាស់ទេ នៅពេលណានាងអាចត្រឡប់ចូលទៅធ្វើការវិញបាន ព្រោះគ្រូពេទ្យបានប្រាប់នាងមិនឲ្យកាន់របស់ធ្ងន់ៗឡើយ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្មករជាង ៦០០០ នាក់ មកពីរោងចក្រចំនួន ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធានបានធ្វើការតវ៉ា និងទាមទារប្រាក់ខែ និងលក្ខខណ្ឌការងារល្អជាងមុន ហើយកម្មករចំនួន ៣ នាក់បានរងរបួសពីសំណាក់ខ្មាន់កាំភ្លើង ដែលគេអះអាងថា ជាអភិបាលក្រុងបាវិត បានធ្វើការបាញ់ប្រហារទៅលើហ្វូងបាតុករ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងថា ពាក់ព័ន្ធនឹងករណីនេះ តុលាការបានស្គាល់អត្តសញ្ញាណជនសង្ស័យរួចហើយ ប៉ុន្តែមូលហេតុដែលពួកគេចាត់ការយឺត ព្រោះតែមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ នៅពីក្រោយខ្នង។ លោកបានគូសបញ្ជាក់ថា៖«បើគាត់នៅកម្ពុជា និងទទួលបានដីកាពីតុលាការរួចហើយ ហើយបើមិនមកបំភ្លឺ នោះដីកាលើកទី ២ តុលាការនឹងចេញដីកាចាប់ខ្លួនតែម្តង»៕ CR
ដកស្រង់ចេញ ភ្នំពេញប៉ុស្តិ

0 comments:
Post a Comment