http://www.nagaworld.com/

Friday, March 9, 2012

ប្រជាពលរដ្ឋ២២នាក់ ឈឺពោះក្អួតចង្អោរ សង្ស័យពុលបបរ គ្រឿង និងទឹកសណ្តែក

 ភ្នំពេញៈ ប្រជាពលរដ្ឋក្មេង-ចាស់ ប្រមាណ២២នាក់ ក្នុងនោះមានស្រី១៣នាក់ ប្រុស៩នាក់ រស់នៅភូមិសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានអាការឈឺពោះ ក្អួតចង្អោរ ឈឺក្បាលវិលមុខ បន្ទាប់ពីជនរងគ្រោះ ទាំងអស់នាំគ្នាហូបបបរគ្រឿង និងផឹកទឹកសណ្តែក ដែលគេលក់នៅក្នុងភូមិ កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១២។
យោងតាមប្រជាពលរដ្ឋដែលរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា កាលពីព្រឹក មិញនេះ បន្ទាប់ពីពួកគាត់ដែលជនរងគ្រោះ នាំគ្នាទិញបបរគ្រឿង ហើយអ្នកខ្លះទៀតទិញទឹកសណ្តែក ផឹក ក៏កើតមានអាការឈឺពោះ ឈឺក្បាលវិលមុខ ក្អួតចង្អោរ តែម្តងទៅ។
ក្រោយពេលឃើញមានអាការដូចនេះ ក្រុមគ្រួសារ និងសាច់ញាតិ បាននាំគ្នាបញ្ជូនជនរងគ្រោះទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ។
ពាក់ព័ន្ធនឹងករណីនេះ មិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យពីមូលហេតុ ដែលបណ្តាលឲ្យប្រជាពលរដ្ឋ មានអាការពុលក្អួតចង្អោរខាងលើនេះនៅឡើយទេ គ្រាន់តែសង្ស័យថា អាចបណ្តាលមកពីការហូបបបរ គ្រឿង និងផឹកទឹកសណ្តែក ដែលលក់ក្នុងភូមិ ព្រោះតែធ្វើមិនមានអនាម័យល្អ៕

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ