Saturday, March 10, 2012
រថយន្តដឹកអេតចាយ បើកបុកកន្លែងថ្លឹង រថយន្ត ស្លាប់២នាក់ របួសធ្ងន់ម្នាក់
9:54 PM
piopet
No comments
បន្ទាយមានជ័យៈ រថយន្តយីឌុបដឹកអេតចាយ មួយគ្រឿង បើកបុកកន្លែងថ្លឺងរថយន្តក្នុងភូមិកូនដំរី ឡើង ខ្ទេចទាំងរថយន្ត និងទីស្នាក់ថ្លឹងរថយន្ត បណ្តាលឲ្យបុរសជាអ្នកបើកបរ និងព្រូរថយន្តស្លាប់ រីឯម្ចាស់ អេតចាយ ដែលធ្វើដំណើររួមគ្នានោះ រងរបួសធ្ងន់។
នាយការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ឈឿម សុផុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២នេះ មានការណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុង-ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តយីឌុបដឹកអេតចាយមួយគ្រឿង បាន បើកបុកទីស្នាក់ការថ្លឹងរថយន្ត បណ្តាលឲ្យលោក ឡុង ខេមរិទ្ធ ជាអ្នកបើកបរ អាយុ ២៩ឆ្នាំ រស់នៅខេត្ត ព្រះវិហារ និងយុវជន គង់ ហាក់ អាយុ ២៣ឆ្នាំ រស់នៅខេត្តតាកែវ ជាព្រូរថយន្តបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯលោក វ៉ៃ វណ្ណៈ អាយុ ៤១ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ជាថៅកែអេត ចាយ ដែលធ្វើដំណើររូមគ្នានោះ បានរងរបួសធ្ងន់។
លោកនាយការិយាល័យរូបនេះ បានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះទាំង៣នាក់ ធ្វើ ដំណើររូមគ្នាតាមរថយន្តយីឌុបដឹកអេតចាយមួយគ្រឿង ពីសៀមរាប ទៅលក់នៅជាយដែនប៉ោយប៉ែត លុះដល់ចំណុចកើតហេតុប្រហែលជាអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតរថយន្តទៅបុកទីស្នាក់ការ ថ្លឹងរថយន្តឡើង ខ្ទេចទាំងរថយន្ត និងទីស្នាក់ការតែម្តងទៅ។ ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះជាថៅកែអេតចាយ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យ។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ កម្លាំងនគរបាលចរាចរណ៍ បានចុះទៅកន្លែងកើត ហេតុធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
ដក់ស្រង់ចេញពីពត៌មានដើមងម្ពិល

0 comments:
Post a Comment