http://www.nagaworld.com/

Tuesday, January 17, 2012

និស្សិត សាលា​ដុនបូស្កូខេត្តព្រះសីហនុ មកស្វែងយល់ពី​​ បទពិសោធន៍ នៅមជ្ឈមណ្ឌល​ ព័ត៌មានដើមអម្ពិល



ភ្នំពេញៈ និស្សិតចំនួន១៧នាក់ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ នេះបានទីក្រុងភ្នំពេញដើម្បីមកសុំស្វែងយល់ ការរៀនសូត្រ និង បទពិសោធន៍ នៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។
សាលាបច្ចេកទេសដុនបូស្កូ ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជន យុវនារីខ្មែរក្រីក្រ ឲ្យចេះនូវជំនាញមួយជាក់លាក់ ដើម្បីយកទៅប្រើប្រាស់ ក្នុងការងារប្រករបរចិញ្ចឹមជីវិត។
និស្សិតទំាង១៧នាក់ ដែលបានមកសុំស្វែងយល់រៀនសូត្រ ពីបទពិសោធន៍នៃដំណើរការរបស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៃព្រឹកមិញនេះ ជានិស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ដែលកំពុងសិក្សា ទាក់ទងអំពីការយកព័ត៌មាន ការរចនាកាសែត និងទស្សនាវដ្តី ដោយក្នុងនោះពួកគេចង់ដឹងនិង ស្វែងយល់អំពី ឧកបរណ៍ និងកម្មវិធីផ្សេងៗនៅក្នុងមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល។ក្នុងនោះដែរ អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក សយ សុភាព ក៏បានផ្តល់នូវ បទពិសោធន៍ ក្នុងអាជីពជាអ្នកសារព័ត៌មាន និងដំណើរការនៃការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល។
ក្រោយពីបានរៀបរាប់នូវបទពិសោធន៍ដល់ក្រុមនិស្សិតទាំងនោះ លោកក៏បាន នាំក្រុមនិស្សិតនៃសាលាដុនបូស្កូ ដើរមើលនៅក្នុងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អំពីរបៀប សរសេររឿង និងផលិតរឿង រួមទាំងបទពិសោធន៍ នៃការ រចនាកាសែតជាដើម៕ការត្រលប់មកវិញ នៃក្រុមនិសិ្សតសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ហើយ
ពួកគាត់រីករាយជាខ្លាំងដោយបាននៅបពិសោធន៏ថ្មីៗ ដើម្បីនៅចំនេះដឹងដល់អ្នកជំនាន់ក្រោយ។

ដកស្រង់ចេញពីព័ត៌មានដើមអម្ពិល

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ