Monday, January 16, 2012
សូមប្រុងប្រយ័ត្នចំពោះជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
11:01 PM
piopet
No comments
យោងតាមប្រសាសន៏របស់លោកវេជ្ជបណ្ឌិត ឈៀង គន្ធារី នៅឯមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត រាជាធានី
ភ្នំពេញបានឲដឹងថា ជំងឺដាច់សរសៃឈាម នេះគឺបណ្តាលមកពីបញ្ហាកំណកឈាម ឬខ្លាញ់ហូរនៅក្នុង ខួរក្បាល ហើយក៏ធ្វើឲស្ទះសរសៃឈាមដាច់។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថាការដាច់សរសៃឈាមក្នុងខួរក្បាល ភាគច្រើនកើតឡើងនៅលើអ្នកកើតនៅ ជំងឺផ្សេងៗ ដែលទាក់ទងទៅនិងសរសៃឈាម ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ឬបេះដូងរីកជា
ដើម។ម្យ៉ាងវិញទៀតបរិយាកាសនៅជុំវិញអ្នកជំងឺ ដែលធ្វើឲគាត់មានសភាពស្រេ្តស៏ខ្លាំង (មានទុកសោក)
ក៏ជាមូលហេតុបណ្តាលឲមានអាការៈដាច់សរសៃឈាមដែរ។
អ្នកដាច់សរសៃឈាមភាគច្រើនមានវយ័ចាប់៤០ឆ្នាំឡើងទៅ។អាការៈដែលបង្ហាញថា
សរសៃឈាមក្នុងខួរក្បាលមានបញ្ហាគឺគាត់ស្រវាំងភ្នែក ងងឹតមុខ ឈឺក្បាល ក្អួត ឬញ័រដែជើង-ល-។
បើមានអាការៈគួរឲសង្ស័យ គឺសូមឲអ្នកជំងឺទៅកាន់មន្ទីពេទ្យជាបន្ទាន់ និងព្យាបាលជាមួយវេជ្ជបណ្ឌិតដែល
មានជំនាញ ព្រោះថាការដាច់សរសៃឈាមក្នុងខួរក្បាលអាចធ្វើឲយើងអ្នកជំងឺ វៀចមាត់ ពិការ ឬរហូតដល់
បាតបង់ជីវិត។
លោកវេជ្ជបណ្ឌិតឈៀង គន្ធារី បានបន្តទៀតដើម្បីការពារដាច់សរសៃឈាមក្នុងខួរក្បាល ការថែរក្សា សុខភាព គឺជារឿងចាំបាច់។ ហើយមិនត្រូវជក់បារី ហូបស្រា ឬបរិភោគអាហារដែលប្រៃពេក ហើយទៅពិនិត្យ
ឲបានទាន់ពេលបី ឬបួនខែម្តង ដើម្បីឲលោកវេជ្ជបណ្ឌិតដែលមានជំនាញ ដោះស្រាយទាន់ពេល។
0 comments:
Post a Comment