Saturday, January 14, 2012
បំណែកយានអវកាសរស្ស៊ីនឹងធ្លាក់ក្នុងទឹកដីកម្ពុជាចាប់ពីយប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា
8:21 AM
piopet
No comments
ភ្នំពេញៈ មន្រ្តីការពារជាតិកម្ពុជាបាននិយាយឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមករា នេះ ថា បំណែកយានអាវកាសរបស់ប្រទេសរុស្ស៊ី អាចនឹងធ្លាក់នៅតំបន់ណាមួយក្នុងប្រទេសកម្ពុជា។
យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបាន បញ្ជាក់ថា ចាប់ពីម៉ោង ៧យប់ថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១៦ ខែមករា នេះ បំណែកយានអាវកាសរបស់រុស្ស៊ី អាចធ្លាក់នៅតំបន់ណាមួយក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបំណែកនោះមិនប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមករា នេះ បានឲ្យដឹងថា «យោងតាមព័ត៌មាន ផ្តល់ដោយស្ថានទូត សហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បំណែកមួយចំនួន នៃយានអាវកាស ដែលខូចនឹងធ្លាក់ចុះមកភពផែនដី នៅចន្លោះពេលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៧ និង០០នាទីយប់ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២»។
សេចក្តីជូនព័ត៌មាននេះ បានបញ្ជាក់ទៀតថា «បំណែកយានអាវកាសទាំងនេះ នឹងធ្លាក់លើរង្វង់តំបន់មួយ នៃផែនដី ដែលក្នុងនោះ រួមមានប្រទេសកម្ពុជាផងដែរ»។
តែទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានខាងលើនេះ បានឲ្យដឹងទៀតថា លទ្ធភាពដែលបំណែកយានអាវកាស ធ្លាក់មកលើទឹកដីកម្ពុជា មានតិចតួចទេ ហើយការជូនព័ត៌មាននេះ ដើម្បីឲ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ចៀសវាងការភ្ញាក់ផ្អើល៕
ដកស្រង់ពីកម្ពុជាថ្មី

0 comments:
Post a Comment