http://www.nagaworld.com/

Saturday, January 7, 2012

រមណីដ្ឋានភ្នំបូកគោ

រមណីដ្ឋានភ្នំបូកគោ ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាប់លំហែរកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខេជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗ ដូចចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។

 ប្រវត្តិភ្នំបូកគោ

រមណីដ្ឋានភ្នំបូកគោនេះបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល " ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ ពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ធំល្វឹងល្វើយជាប់ជើងមេឃ។

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ