Friday, March 16, 2012
អាជ្ញាធរ ខណ្ឌចំការមន ផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ កិច្ចប្រជុំ កំពូល អាស៊ាន
5:56 PM
piopet
No comments
ដើម្បីលើកកម្ពស់ ថែរក្សាបាន នូវកិត្ដិយសជាតិ សេចក្ដីថ្លៃថ្នូ របស់ប្រជាពលរដ្ឋ នាអំឡុង ពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាដើមខែមេសា ឆ្នាំ២០១២ គណៈ បញ្ជាការឯកភាព ខណ្ឌចំការមន បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដល់មន្ដ្រី នគរបាល កងរាជអាវុធហត្ថ មេភូមិ ចៅ សង្កាត់ នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល តាមមហា វិថី ព្រះនរោត្ដម មហាវិថី ម៉ៅសេទុង ទីប្រជុំជនផ្សារនានា ដូចជា ផ្សារទួលទំពូង ជាដើម ។
កិច្ចប្រជុំផ្សព្វផ្សាយ ផែនការនេះ ប្រព្រឹត្ដទៅ ក្រោមវត្ដមាន លោក ឡូ យុយ អភិបាល ខណ្ឌចំការមន និងដោយមានការ ចូលរួមពីលោក អ៊ុច សុខុន អធិការនគរបាល ខណ្ឌចំការមន, លោក ឃួន សំអុល មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌមានចំការ ព្រមទាំងអភិបាលរង មេបញ្ជាការរង អធិការរង ចៅ សង្កាត់ និងមេភូមិ ប្រមាណ ១៥០ នាក់ នៅសាលាខណ្ឌចំការមន ។
លោក អ៊ុច សុខុន អធិការនគរបាល ខណ្ឌចំការមន បានលើកឡើង នៅក្នុងកិច្ចប្រជុំ និងស្នើដល់ នាយ នគរបាលប៉ុស្ដិ៍រដ្ឋបាល សហការជាមួយមេភូមិ ចៅសង្កាត់ ដើម្បីក្ដាប់សភាពការណ៍ នៅតាមមូលដ្ឋាន ផ្ទាល់ ដើម្បីឈានដល់ការទប់ស្កាត់ បង្ក្រាបបទល្មើស ឱ្យទាន់ពេលវេលា និងឱ្យ មានប្រសិទ្ធភាព នាពេលខាងមុខ ដែលកម្ពុជា ទទួលរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ។
លោក ឡូ យុយ អភិបាល ខណ្ឌចំការមន បានណែនាំ ដល់ចៅសង្កាត់ មេប៉ុស្ដិ៍ មេភូមិ ឱ្យរួមសាមគ្គីគ្នា សហការ ជាមួយប្រជាពលរដ្ឋ រៀបចំដាក់ទង់ជាតិ លំអនៅមុខផ្ទះ, ជៀសវាងការចោលសំរាម និងការ ដាក់ហាលសម្លៀកបំពាក់នៅមុខផ្ទះ, ជៀសវាង ការដាក់តាំងលក់ទំនិញមុខផ្ទះ ដោយគ្មាន សណ្ដាប់ ធ្នាប់ និងរំលោភលើចិញ្ចើមផ្លូវសាធារណៈ, ហាមឃាត់ការយកទ្រូងផ្លូវ ធ្វើចំណតយាន យន្ដរបស់ខ្លួន និងចៀសវាងការជួសជុល ឬត សំយ៉ាបនៅមុខផ្ទះ ដែលបង្កឱ្យប៉ះពាល់ដល់ សបណ្ដាប់ធ្នាប់ របៀប រៀបរយ និងសោភណ្ឌភាព របស់រាជធានីភ្នំពេញ ក៏ដូចជាមុខ មាត់ព្រះរាជាណាចក្រកម្ពុជាទាំងមូល៕

0 comments:
Post a Comment