http://www.nagaworld.com/

Friday, March 16, 2012

វៀតណាម គិតពន្ធលើ Google និង Facebook

វៀតណាមៈ យាងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ថា វៀតណាម ចាប់ផ្ដើមគិតពន្ធ លើក្រុមហ៊ុន ហ្គោហ្គ៊ល “Google ”និងហ្វេសប៊ុក “Facebook” ។

រដ្ឋាភិបាលវៀតណាម បានផ្ដើមគិតពន្ធលើ ក្រុមហ៊ុនបណ្ដាញបម្រើ សេវាកម្មលើអ៊ីនធឺណេត ក្នុងនោះមាន ហ្វេសប៊ុក និងហ្គោហ្គ៊ល ឱ្យបានត្រឹមត្រូវ ដែលកំពុងប្រតិបត្ដិការ នៅក្នុងប្រទេសវៀតណាម ។

ក្រសួងហិរញ្ញវត្ថុ វៀតណាម បានចេញគោលការណ៍ថ្មី មួយដោយតម្រូវឱ្យ ក្រុមហ៊ុនទាំងពីរនេះ បង់ពន្ធស្របច្បាប់ ដែលមានចែងក្នុង ច្បាប់គិតពន្ធ លើប្រាក់ ចំណូលសារជីវកម្ម ។

កន្លងមកបណ្ដាញបម្រើសេវាកម្ម លើប្រព័ន្ធអ៊ីនធឺណេត ទាំងពីរនេះមិនបាន បង់ពន្ធត្រឹមត្រូវ ។ ដូច្នេះរដ្ឋាភិបាលវៀត ណាមបានគិតទៅលើការ បង់ពន្ធដែល ក្រុមហ៊ុន ទាំងពីរទទួលបាន ប្រាក់ចំណូលតាមរយៈ ពាណិជ្ជកម្ម និងកំពុង ប្រតិបត្ដិការក្នុង ប្រទេសវៀតណាម ។

អ្នកវិភាគមួយចំនួន យល់ឃើញថា វាជាការងារមួយ ដែលពិបាកដើម្បីឱ្យក្រុមហ៊ុន ទាំងនេះចូលរួមបង់ ពន្ធដល់រដ្ឋា ភិបាលវៀតណាម ហើយនិងការបង់ ថ្លៃសេវាកម្ម តាមរយៈពាណិជ្ជកម្ម ចូលក្នុងក្រុមហ៊ុន ទាំងនេះ ។ ព្រោះថា ខណៈ នេះក្រុមហ៊ុនទាំងនេះ កំពុងបន្ដស្វែងរកតួលេខ និងការគាំទ្រច្រើនជាមុនសិន ៕

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ