http://www.nagaworld.com/

Tuesday, March 13, 2012

ម្នាក់ស្លាប់ ដោយសារធ្លាក់ ពីលើចុង ត្នោត និងម្នាក់ទៀត ស្លាប់ដោយសារ ឃ្មុំ ទិច ធ្លាក់ពីលើចុងឈើ

 បុរស ២នាក់ បានស្លាប់ និង២នាក់ទៀត រងរបួស  នៅល្ងាចថ្ងៃទី១៣ ខែមីនា និងនៅព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុងស្រុក ក្រគរ ខេត្ដពោធិ៍សាត់ ដែលករណីទី១ បណ្ដាលមកពីធ្លាក់ពីលើចុងត្នោត និងករណី ទី២ បណ្ដាលមកពីធ្លាក់ពីលើចុងឈើបន្ទាប់ ពីឡើងយកឃ្មុំ ហើយត្រូវសត្វឃ្មុំទិច ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១២ លោក នុត ស៊ីឌិន  អាយុ ៧០ឆ្នាំ ជាមន្ដ្រីនគរបាលចូលនិវត្ដន៍ ដែលបច្ចុប្បន្ន មានមុខរបរជាអ្នកឡើងត្នោត ដើម្បីបិទស្ករលក់ បានស្លាប់បន្ទាប់ពីធ្លាក់ពី លើចុងត្នោត នៅក្រោយផ្ទះរបស់ខ្លួន ស្ថិត នៅភូមិត្រពាំងឃ្នី ឃុំបឹងកន្ដួត ស្រុកក្រគរ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន បន្ដថា ខណៈដែលជនរងគ្រោះបានឡើង ត្នោតនៅខាងក្រោយផ្ទះ ដូចសព្វមួយដង  ស្រាប់តែធ្លាក់ពីលើចុងត្នោត បណ្ដាលឱ្យ ស្លាប់ភ្លាមៗ ។ ក្រោយការពិនិត្យកោសល្យ វិច័យ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។
ដោយឡែកករណីទី២ បានកើតឡើង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅភូមិអន្សាចំបក់ ឃុំ ស្វាយស ស្រុកក្រគរ បណ្ដាលឱ្យលោក កៅ កាន់ អាយុ ២៦ឆ្នាំ ធ្លាក់ពីលើដើមឈើបាក់ កស្លាប់ បន្ទាប់ពីជនរងគ្រោះរូបនេះបានឡើង ទៅយកឃ្មុំ ហើយត្រូវសត្វឃ្មុំទិច ខណៈដែល មិត្ដភ័ក្ដិរបស់ខ្លួន ២នាក់ផ្សេងទៀត រងរបួស ស្រាល ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានដែល បានដកស្រង់សំដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង ៣នាក់ បាន ទៅយកឃ្មុំនៅនឹងដើមឈើផ្ចឹក កម្ពស់ ប្រហែល ២ម៉ែត្រ ពេលនោះជនរងគ្រោះ កៅ កាន់ បានឡើងទៅយកមុនគេ ប៉ុន្ដែត្រូវ សត្វឃ្មុំទិច ហើយក៏ធ្លាក់ពីលើចុងឈើបាក់ក ស្លាប់តែម្ដងទៅ។ ក្រោយការពិនិត្យកោសល្យ វិច័យ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ