Saturday, March 10, 2012
វិធីកោររោមក្លៀក ឲ្យរលោងស្អាត
12:49 AM
piopet
No comments
១. ងូតទឹករួចសឹមកោរៈ ការកោររោមក្លៀក ត្រូវធ្វើឡើងក្រោយពេលងូតទឹករួច ព្រោះទឹកក្តៅឧណ្ណៗ នឹងជួយឲ្យរោមនៅបរិវេណនោះទន់ ទើបធ្វើឲ្យអ្នកកោររោម បានងាយស្រួល។
២. ខាត់មុនកោរៈ អ្នកមិនត្រូវភ្លេចកំចាត់កំណក ផលិតផលបំបាត់ក្លិនកាយ ដែលស្ថិតនៅបរិវេណស្បែក ក្រោមក្លៀកចេញឲ្យអស់ នៅពេលងូតទឹក ដោយប្រើប្រាស់ ផលិតផលខាត់ស្បែកខ្លួន ដើម្បីអាចកោររោមចេញបានយ៉ាងរាបរលោង។
៣. ជ្រើសរើស ផ្លែឡាមមានដងកាន់ៈ ធ្វើឲ្យការកោរឆាប់រហ័ស ហើយស្រួលកោរមិនភ្លាត់ មុតសាច់។ បន្ទាប់ពីលាបក្រែមកោររោមរួចរាល់ហើយ លើកដៃឡើងលើ ឲ្យខ្ពស់ ជួយឲ្យស្បែកក្លៀកតឹង រួចផ្តើមកោរដោយអូសផ្លែឡាម កោរឡើងលើចុះក្រោមកាន់តែខ្លាំងឡើង និងត្រូវលាងផ្លែឡាមញឹកញាប់ ក្នុងអំឡុងពេលកោរ ដើម្បីជួយឲ្យការកោរបានស្អាតល្អ ព្រោះគ្មានការកកស្ទះនៅនឹងផ្លែឡាម។
៤. កុំឲ្យផ្លែឡាមរឹលៈ ត្រូវប្រាកដថា ផ្លែឡាមនៅមុតជានិច្ច រាល់ពេលដែលអ្នកកោរ បើសង្កេតឃើញថា ផ្លែឡាមរឹលមុខហើយ គួរប្តូរថ្មីភ្លាម នឹងមិនត្រូវប្រើផ្លែឡាម ដដែលៗ លើសពី ២ ឬ ៣ ដងនោះទេ។

0 comments:
Post a Comment