http://www.nagaworld.com/

Saturday, March 10, 2012

កុមារីដាច់ដៃឆ្វេង ដោយសារ គ្រោះថ្នាក់ចរាចរ បានទទួលថវិកា ពីសប្បុរសជន

កោះកុង ៖ កុមារីដែលដាច់ដៃ ដោយសារគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ៤៨ ក្នុងឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ។
កុមារីរងគ្រោះ និងម្តាយ ដែលរងរបួសធ្ងន់ ឥឡូវបានទទួលថវិកា ពីសប្បុរសជន ដែលសប្បុរស ជនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយ ហើយឃើញពីភាពលំបាក របស់ពួកគាត់ ទើបសប្បុរសជន នាំគ្នារៃអង្គាសប្រមូលថវិកាបន្តិចបន្តួច ដើម្បីជួយដល់ម្តាយ និងកុមារី ។
ម្តាយកុមារីរងគ្រោះ ដែលរងរបួសធ្ងន់នោះ ឈ្មោះ សារី ហ្វាស់ អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង និងកុមារីរងគ្រោះ ដាច់ដៃឆ្វេងនោះ ឈ្មោះ ឡេះ សូហៃនី អាយុ ៧ឆ្នាំ ។
ស្រ្តីរងគ្រោះបានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គាត់មានឪពុកម្នាក់ អាយុ ៨០ឆ្នាំ មានជំងឺធ្ងន់ សូម្បីក្រោកពីដំណេកមិនរួចផង គាត់បានធ្វើដំណើរមក មើលឪពុក តាមរថយន្ត ក្រុង ដល់ពេលមកចំណុចកើតហេតុ ស្រាប់តែជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរតែម្តងទៅ ។
លោក ស្មាន់ អ៊ីប្រាហីម ប្រធានមណ្ឌលសិល្បៈ អង្គារម្លប់តាប៉ាង អ្នកស្វែងរកមូលនិធិ បានឲ្យដឹងថា គាត់មើលវិបសាយដើមអម្ពិល ទើបដឹង ហើយគាត់បានស្វែងរក មូលនិធីមកជួយ ជនរងគ្រោះ បាន ១៩៥ដុល្លារ ប្រាក់រៀល ១៩ម៉ឺនរៀល ហើយថវិកាទំាងអស់នេះ បានមកពីសប្បុរសជន លោកស្រី ឆោម ពិសី នាយកក្រុមហ៊ុន CIIO Investment Group ៦០ដុល្លារ អង្គការអ្នកវិនិយោគ ឈ្លាសវៃកម្ពុជា CIIO ៤០ដុល្លារ និងសប្បុរសជននៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកោះកុង ។
លោកបានបញ្ជាក់ថា ថវិកាទាំងនេះ លោកបានផ្តល់ជូនដល់ដៃ ជនរងគ្រោះគ្រប់ចំនួនទាំងអស់ ហើយលោកនឹងស្វែងរកមូលនិធិបន្តទៀត ពីព្រោះម្តាយក្មេងស្រីរងរបួសធ្ងន់នៅឡើយ ៕

0 comments:

Post a Comment

 
រចនាដោយ រស់សុភាព | អាស័យដ្ឋាន ឈ្មោះ - ទីក្រុងប៉ោយប៉ែត | ចេញពី សាលាបច្ចេកទេសដុនបូស្គូ