កិច្ចប្រជុំផ្សព្វផ្សាយ ផែនការនេះ ប្រព្រឹត្ដទៅ ក្រោមវត្ដមាន លោក ឡូ យុយ អភិបាល ខណ្ឌចំការមន និងដោយមានការ ចូលរួមពីលោក អ៊ុច សុខុន អធិការនគរបាល ខណ្ឌចំការមន, លោក ឃួន សំអុល មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌមានចំការ ព្រមទាំងអភិបាលរង មេបញ្ជាការរង អធិការរង ចៅ សង្កាត់ និងមេភូមិ ប្រមាណ ១៥០ នាក់ នៅសាលាខណ្ឌចំការមន ។
លោក អ៊ុច សុខុន អធិការនគរបាល ខណ្ឌចំការមន បានលើកឡើង នៅក្នុងកិច្ចប្រជុំ និងស្នើដល់ នាយ នគរបាលប៉ុស្ដិ៍រដ្ឋបាល សហការជាមួយមេភូមិ ចៅសង្កាត់ ដើម្បីក្ដាប់សភាពការណ៍ នៅតាមមូលដ្ឋាន ផ្ទាល់ ដើម្បីឈានដល់ការទប់ស្កាត់ បង្ក្រាបបទល្មើស ឱ្យទាន់ពេលវេលា និងឱ្យ មានប្រសិទ្ធភាព នាពេលខាងមុខ ដែលកម្ពុជា ទទួលរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន ។
លោក ឡូ យុយ អភិបាល ខណ្ឌចំការមន បានណែនាំ ដល់ចៅសង្កាត់ មេប៉ុស្ដិ៍ មេភូមិ ឱ្យរួមសាមគ្គីគ្នា សហការ ជាមួយប្រជាពលរដ្ឋ រៀបចំដាក់ទង់ជាតិ លំអនៅមុខផ្ទះ, ជៀសវាងការចោលសំរាម និងការ ដាក់ហាលសម្លៀកបំពាក់នៅមុខផ្ទះ, ជៀសវាង ការដាក់តាំងលក់ទំនិញមុខផ្ទះ ដោយគ្មាន សណ្ដាប់ ធ្នាប់ និងរំលោភលើចិញ្ចើមផ្លូវសាធារណៈ, ហាមឃាត់ការយកទ្រូងផ្លូវ ធ្វើចំណតយាន យន្ដរបស់ខ្លួន និងចៀសវាងការជួសជុល ឬត សំយ៉ាបនៅមុខផ្ទះ ដែលបង្កឱ្យប៉ះពាល់ដល់ សបណ្ដាប់ធ្នាប់ របៀប រៀបរយ និងសោភណ្ឌភាព របស់រាជធានីភ្នំពេញ ក៏ដូចជាមុខ មាត់ព្រះរាជាណាចក្រកម្ពុជាទាំងមូល៕